jump to navigation

ជំនួប​ប្រវត្តិសាស្ត្រ គីម- ត្រ័មព៍ ថ្ងៃអង្គារ 12 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, 한국어.
add a comment

អាន​ព័ត៌មាន​៖

Advertisements

ជំនួប​ប្រវត្តិសាស្ត្រ​ នៃ​មេ​ដឹក​នាំ​ឧប​ទ្វីប​កូរ៉េ ថ្ងៃសុក្រ 27 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, 한국어.
1 comment so far

អាន​ព័ត៌មាន​៖

ពិធី​បដិសណ្ឋារកិច្ច​​ដ៏​មហោឡារិក​ថ្វាយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ និង​ព្រះ​ជាយា ថ្ងៃ​ព្រហស្បតិ៍ 4 ខែសីហា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, 한국어.
3 comments

ក្នុងឱកាសដែលសម្ដេចព្រះប្រមុខរដ្ឋនៃកម្ពុជា សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា រួមគណៈប្រតិភូយាងបំពេញព្រះទស្សនកិច្ចលើកទី៣ នៅប្រទេសមហាមិត្រសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង កាលពីឆ្នាំ១៩៧១នោះ រដ្ឋាភិបាលប្រទេសនេះ បានចាត់នូវព្រះពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋអមតៈនៃកម្ពុជា។ លោកសេនាប្រមុខអគ្គមគ្គុទេសក៍នៃប្រជាជាតិកូរ៉េខាងជើង ព្រមទាំងលោកជំទាវបានចេញមកទទួលព្រះអង្គដោយផ្ទាល់នៅឯស្ថានីយរថភ្លើងផងដែរ។

កងកាំភ្លើងធំក៏បានបាញ់ចំនួន២១ណាត់ ថ្វាយជាកិត្តិយសដល់ព្រះអង្គ ពេលកំពុងត្រួតពលកងកិត្តិយសទាហានកូរ៉េខាងជើងផងដែរ។ ប្រជាពលករកូរ៉េ ជាច្រើនម៉ឺននាក់បានចេញមកទទួលព្រះអង្គតាំងពីស្ថានីយរថភ្លើងរហូតដល់ព្រះតំណាក់។ សំឡេងជ័យឃោស និងកាយវិការរីករាយស្វាគមន៍ពីសំណាក់មហាជនកូរ៉េចំពោះរាជគណៈប្រតិភូត្រូវបានបន្លឺឡើងមិនដាច់ គ្រប់មហាវិថីនានាដែលក្បួនព្រះទីន័ងឆ្លងកាត់ មើលទៅគួរជាទីមោទននៃប្រជាជាតិខ្មែរដែលមានសម្ដេចព្រះប្រមុខជាទីគោរពស្រឡាញ់ពីប្រជាជនឯទៀតរបស់ពិភពលោក។

ប្រជាជនកូរ៉េមានជំនឿយ៉ាងមុតមាំថា ព្រះទស្សនកិច្ចនៃសម្ដេចព្រះប្រមុខរដ្ឋកម្ពុជា នឹងនាំមកនូវភាពរឹងមាំថែមទៀត ដល់មិត្រភាពរវាងប្រជាជនទាំងពីរ កូរ៉េ កម្ពុជា។ ជយោ! មិត្រភាពអមតៈនៃកម្ពុជាកូរ៉េខាងជើង!

_______________________________________
អានផងដែរ
១. ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
២. មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선)

មិត្តភាព​ខ្មែរ​កូរ៉េ (캄보자 – 조선친선) ថ្ងៃអាទិត្យ 31 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, 한국어.
2 comments

ក្នុងឱកាសខួបឆ្នាំទី៤៥ នៃព្រះទស្សនកិច្ចគ្រាទី៣ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងព្រះជាយា នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីឆ្នាំ១៩៧១នោះ ស្រែខ្មុកសូមលើកយកចម្រៀងមួយបទ ដែលជាព្រះរាជនិពន្ធនៃព្រះអង្គ ដែលមានចំណងជើងថា៖ មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선) ជូនប្រិយមិត្រស្ដាប់ ដូចតទៅ៖

_____________________________________
អានផងដែរ៖
១. ខួបឆ្នាំទី៤៥ ព្រះទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
២. ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា

ខួប​ឆ្នាំ​ទី​៤៥ ព្រះ​​​ទស្សនកិច្ច​គ្រា​ទី​៣​នៅ​​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ថ្ងៃសុក្រ 22 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, 한국어.
6 comments

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ មានរយៈពេល៤៥ឆ្នាំហើយ ដែលអតីតព្រះមហាក្សត្រិយ៍កម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋព្រះអង្គស្ដេចយាងបំពេញព្រះទស្សនកិច្ចជាផ្លូវការនៅប្រទេសមហាមិត្រសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង។ ព្រះទស្សនកិច្ចដែលកាលនោះនគរខ្មែរកំពុងទទួលរងសង្គ្រាមរាំងជលផង ស្ដេចបានចំណាយពេលជាង១ខែនៅក្នុងប្រទេសមួយនេះ។

សម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងអគ្គមគ្គុទេសក៍ដ៏មហិមារបស់ប្រជាជនកូរ៉េ

ថ្វីដ្បិតតែនៅខែមីនា ឆ្នាំ១៩៧០ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ និងផ្លាស់ប្ដូររបបគ្រប់គ្រងថ្មីក៏ដោយ មានប្រទេសមួយចំនួន ជាពិសេសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែទទួលស្គាល់ព្រះអង្គជាប្រមុខរដ្ឋពេញទីនៃកម្ពុជា ព្រមទាំងបានទទួលស្វាគមន៍ដំណើរយាងទស្សនកិច្ចរបស់ព្រះអង្គ និងព្រះជាយា ព្រមទាំងព្រះរាជគណៈប្រតិភូយ៉ាងពេញព្រះកិត្តិយសផងដែរ។

ឯកឧត្ដមមហាសេនាប្រមុខគឹម អ៊ីស៊ុង អគ្គមគ្គុទេសក៍ដ៏ឆ្នើម របស់ប្រជាជនកូរ៉េ ព្រមទាំងភរិយា គឹម ស៊ុងអេ បានចេញមកទទួលស្វាគមន៍ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងព្រះជាយា ព្រមទាំងរាជគណៈប្រតិភូ និងចូលរួមព្រះរាជដំណើរយ៉ាងកក់ក្ដៅពេញមួយរយៈពេលនៃការយាងទស្សនកិច្ច និងបំពេញព្រះកិច្ចនាប្រទេសកូរ៉េ ដើម្បីបុព្វហេតុនៃចំណងមេត្រីភាពរវាងប្រទេសកម្ពុជា និងដើម្បីបុព្វហេតុនៃការរំដោះប្រជាជាតិ និងមាតុភូមិផងដែរ។

ដើម្បីស្វែងយល់បន្ថែម សូមទស្សនាខ្សែវីដេអូ ខាងក្រោមនៃព្រះទស្សនកិច្ចរបស់សម្ដេចព្រះនរោត្តម សីហនុ ទៅកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពី៤៥ឆ្នាំមុននេះ ដូចតទៅ៖

_______________________________________
អានផងដែរ
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. មិត្តភាពខ្មែរកូរ៉េ (캄보자 – 조선친선)
៤. ពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកថ្វាយសម្ដេចព្រះប្រមុខរដ្ឋខ្មែរ និងព្រះជាយា
៥. ខួបឆ្នាំទី៥០ ទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជានៃឯ.ឧ.ហ្សាលដឺហ្គោល

ជ្រុង​មួយ​នៃ​រថ​យន្ត​ក្រុង​​សាធារណៈ​នៅ​ភ្នំពេញ ថ្ងៃសៅរ៍ 7 ខែវិច្ឆិកា 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, 한국어.
5 comments


_______________________________________________
អាន​ផង​ដែរ​៖
១. ពង្រីក​ខ្សែ​រត់​ទី​១ រថ​យន្ត​ក្រុង​សាធារណៈ
២. បី​ខ្សែ​ថ្មី ជាមួយ​នឹង​រថយន្ត​ក្រុង​ថ្មី​៤០​គ្រឿង
៣. ផែន​ទី​រថ​យន្ត​ក្រុង​សាធារណៈ​ភ្នំពេញ
៤. បាន​ជិះ​រថយន្ត​ក្រុង​សាធារណៈ
៥. អ្វី​ខ្លះ​នៅ​ពី​ក្រោយ​អាកាសចរណ៍​ជាតិ អង្គរ អ៊ែរ

បិទ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​២ ថ្ងៃសុក្រ 24 ខែតុលា 2014

Posted by សុភ័ក្ត្រ in កីឡា, អាស៊ី ប៉ារ៉ា ហ្គេមស៍ II, 한국어.
3 comments

នានាប្រទេស៖ ក្រុងសេអ៊ូល, ស. កូរ៉េ – រាត្រី​ថ្ងៃ​សុក្រ (២៤ តុលា ២០១៤​) នេះ ប្រទេស​កូរ៉េ ខាង​ត្បូង​បាន​បិទ​ជា​ផ្លូវ​ការ​នូវ​ការ​ប្រកួត​កីឡា​ជន​ពិការ​ប្រចាំ​ទ្វីប​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​២ ដែល​បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត តាំង​ពី​ថ្ងៃ​​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​មក​។

មហា​យក្ខ​ចិន​គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​បំផុត រហូត​ដល់​ទី​៣១៧ (​១៧៤​មាស​)​, បន្ត​ដោយ​ប្រទេស​កូរ៉េ ម្ចាស់​ផ្ទះ ២១១ (​៧២​មាស​) និង​ប្រទេស​ជប៉ុន ​១៤៣ (​៣៨​មាស​)​។ ដោយ​ឡែក​ប្រទេស​កម្ពុជា ដែល​បាន​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួន​ចំនួន​៣​រូប​ទៅ​ចូល​រួម​ប្រកួត​គ្រា​នេះ​ផង​ដែរ​នោះ មិន​ទទួល​បាន​មេដាយ​អ្វី​ទេ​​។

ប្រទេស​ឥណ្ឌូណេស៊ី នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី ប៉ារ៉ា ហ្គេមស៍​ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​៕

លទ្ធផល​ប្រទេស​ដែល​ទទួល​មេដាយ​ច្រើន​ជាង​គេ ប្រាំ​ប្រទេស៖

មើល​តារាង​ប្រទេស​ទទួល​មេដាយ​សរុប​នៅ​ទី​នេះ

______________________________________________
អាន​ព័ត៌មាន​៖
១. បើក​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​២ នៅ​កូរ៉េ
២. កូរ៉េ​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៧ អ៊ីនឆេអន ហ្គេមស៍ ២០១៤
៣. ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍

%d bloggers like this: